លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំមន្រ្តីរាជការសាលាស្រុក នាំយកទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ៣ នារដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ណ ស្ថិតនៅវត្តមាគ៌ាគិរីស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះទេយ្យទាន មាន អង្ការ៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ២កេស មី១កេស ទឹកសណ្តែក ១កេស ទឹកត្រី ១កេស ត្រីខ៣យួរ និងថវិកា ៥០ម៉ឺនរៀល។
ប្រភពៈ វឿន រិទ្ធី