ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការាងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ចុះកំណត់និយាមការដើម្បីរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋនូវអាងទឹកជីត្រេះ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។