/ / /

កិច្ចប្រជុំដោះស្រាយអធិករណ៍ក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងពុទ្ធសាសនាអញ្ជើញជាអធិបតី និងដឹកនាំលោកប្រធានការិយាល័យពុទ្ធសាសនាផ្សាផ្ជាបើនិងសង្គម ចូលរួមក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានានាដែលក្នុងវត្តចន្ទមុនីរាម (ហៅវត្តអណ្តូទឹក) ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាពព្រះព្រហ្មសិរីញាណ ហេង សំបូរ រាជាគណៈថ្នាក់កិត្តិយស ព្រះទីបរក្ខ័ស្ថាចារ្យ ព្រះមេគណ នៃគណ:មហានិកាយ ខេត្តកោះកុង និងបាននិមន្តចូលរួពីព្រះសហការីគណខេត្ត ព្រះអនុគណស្រុក និងអញ្ជើញចូលរួមពីអាជ្ញាធរឃុំអណ្តូងទឹក ព្រះចៅអធិការ និងអាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអណ្តូងទឹក សរុបមានចំនួន ២៩អង្គ/នាក់ ព្រះសង្ឃមានចំនួន១០ ព្រះអង្គ។

ក្នុងកិច្ចប្រជុំនេះ ផ្តោតទៅលើការដោះស្រាយនូវវិវាទចំនួន៣សំខាន់ៗគឺ៖
១.បញ្ហាព្រះគ្រូចៅអធិការមិនសូវគង់នៅវត្ត
២.បញ្ហាថវិកាកសាងវត្តក្នុងកាលកន្លងមក
៣.បញ្ហាការស្នើសុំឱ្យមានការផ្លាស់ប្តូរ ព្រះគ្រូចៅអធិការវត្ត។
ដោយយោងទៅតាមការប្រជុំដោះស្រាយទៅតាមបញ្ហានីមួយៗ អង្គប្រជុំ ទទួលបាននូវលទ្ធផល ដូចខាងក្រោម៖
១.ព្រះគ្រូចៅអធិការ នឹងធ្វើការកែប្រែនូវកំហុសឆ្គងនានា ដូចជាការនិមន្តត្រាច់ចរជាដើម៕២.ចំពោះថវិកា ដែលតំកល់សម្រាប់ការកសាងចំនួន៥៣លានរៀល គឺព្រះអង្គចាយវាយ ប្រើប្រាស់ ទៅតាមតម្រូវការក្នុងវត្តអស់ហើយ តែក៏ជាកំហុសរបស់ព្រះអង្គផងដែរ ដែលមិនបានឆ្លងយោបល់ពីអាចារ្យនិងគណ:កម្មការវត្ត និងមិនមានបញ្ជីស្នាមច្បាស់លាស់៕
៣.ក្រោយពីបានប្រជុំដោះស្រាយបញ្ហាសំខាន់រួចមក អង្គប្រជុំទាំងមូល បានឯកភាព និងសម្រេចទៅតាមអង្គហេតុនិងសុភវិនិច្ឆ័យថា បញ្ហាខ្លះតូចតាចទេ តែចំពោះការចាយវាយថវិកា និងថាបាត់បង់ថវិកាតំកល់៥៣លានរៀលនោះ បើយើងមើលទៅលើការសាងសង់រោងបាយ និងផ្នែកផ្សេងៗទៀតនៅក្នុងវត្ត ឃើញថាស្ទើរតែមិនគ្រប់ផង ដូច្នេះ អង្គប្រជុំ ក៏សម្របសម្រួលថា ព្រះគ្រូចៅអធិការ គឺមិនត្រូវមានទោសអ្វីធ្ងន់ធ្ងរនៅក្នុងព្រះវិន័យទេ ម្យ៉ាងទៀតគឺព្រះអង្គធ្វើដើម្បីតែប្រយោជន៍ថ្វាយព្រះពុទ្ធសាសនាប៉ុណ្ណោះ ។

ដោយមើលឃើញពីភាពជាក់ស្តែងនៅក្នុងវត្ត និងការលើកឡើងពីអង្គប្រជុំ ប្រកបដោយហេតុផលសមរម្យ អង្គប្រជុំក៏បានយល់ច្បាស់ ជាពិសេស គឺអាចារ្យនិងគណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានព្រមព្រៀង និងឯកភាពគ្នា ទទួលយកហេតុផល និងបញ្ចប់អធិករណ៍ក្នុងវត្ត ដោយមិនមានការអាក់អន់ចិត្ត រឺឱ្យមានការផ្លាស់ប្តូព្រះគ្រូចៅអធិការអ្វីនោះទេ គឺអ្វីៗរក្សាដូចសភាពដើម និងរួមគ្នាកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនរុងរឿងថ្កុំថ្កើងថ្វាយព្រះរតនត្រៃតទៅទៀត នៅក្នុងសង្គមជាតិយើង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា