/ / /

វេលាម៉ោង ២:០០នាទីរសៀល លោក សាង ស៊ីណេត អភិបាលរងនៃគណ:អភិបាលស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ចូលរួមជាគណ:អធិបតីក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានានានៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាពព្រះគ្រូ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយ ខេត្តកោះកុង

វេលាម៉ោង ២:០០នាទីរសៀល លោក សាង ស៊ីណេត អភិបាលរងនៃគណ:អភិបាលស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ចូលរួមជាគណ:អធិបតីក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានានានៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាពព្រះគ្រូ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយខេត្តកោះកុង និងសហការីគណ  ដោយមានការសម្របសម្រួលពី លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តនិងសហការីព្រមទំាងមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះគ្រូអនុគណ និងសហការីព្រះអនុគណស្រុកបូទុមសាគរ អាជ្ញាធរឃុំអណ្តូងទឹកព្រះចៅអធិការ និងអាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអណ្តូងទឹក សរុបមានចំនួន ២៩អង្គ/នាក់ ព្រះសង្ឃមានចំនួន១០ព្រះអង្គ។

កិច្ចប្រជុំនេះ ផ្តោតទៅលើការដោះស្រាយនូវបញ្ហា៣យ៉ាងសំខាន់ៗគឺ÷

_ បញ្ហាព្រះចៅអធិការមិនសូវគង់នៅវត្ត

_ បញ្ហាថវិកាកសាងវត្តក្នុងកាលកន្លងមក

_ បញ្ហាការស្នើសុំឲ្យមានការផ្លាស់ប្តូរ   ព្រះចៅអធិការវត្ត។

ដោយយោងទៅតាមការប្រជុំដោះស្រាយទៅតាមបញ្ហានីមួយៗ អង្គប្រជុំ ទទួលបាននូវលទ្ធផល ដូចខាងក្រោម

_ព្រះគ្រូចៅអធិការ នឹងធ្វើការកែប្រែនូវកំហុសឆ្គងនានា ដូចជាការនិមន្តត្រាច់ចរជាដើម។

_ចំពោះថវិកា ដែលតំកល់សម្រាប់ការកសាងចំនួន៥៣លានរៀល គឺព្រះអង្គចាយវាយ ប្រើប្រាស់ ទៅតាមតម្រូវការក្នុងវត្តអស់ហើយ តែក៏ជាកំហុសរបស់ព្រះអង្គផងដែរ ដែលមិនបានឆ្លងយោបល់ពីអាចារ្យនិងគណ:កម្មការវត្ត និងមិនមានបញ្ជីស្នាមច្បាស់លាស់។

ក្រោយពីបានប្រជុំដោះស្រាយបញ្ហាសំខាន់រួចមក អង្គប្រជុំទាំងមូល បានឯកភាព និងសម្រេចទៅតាមអង្គហេតុនិងសុភវិនិច្ឆ័យថាបញ្ហាខ្លះតូចតាចទេ តែចំពោះការចាយវាយថវិកា និងថាបាត់បង់ថវិកាតំកល់៥៣លានរៀលនោះ បើយើងមើលទៅលើការសាងសង់រោងបាយ និងផ្នែកផ្សេងៗទៀតនៅក្នុងវត្ត ឃើញថាស្ទើរតែមិនគ្រប់ផង ដូច្នេះ អង្គប្រជុំ ក៏សម្របសម្រួលថា ព្រះគ្រូចៅអធិការ គឺមិនជាត្រូវទោសអ្វីធ្ងន់ធ្ងរនៅក្នុងព្រះវិន័យទេ ម្យ៉ាងទៀតគឺព្រះអង្គធ្វើតែដើម្បីប្រយោជន៍នៅក្នុងវត្តតែប៉ុណ្ណោះ ។

ដោយមើលឃើញពីភាពជាក់ស្តែងនៅក្នុងវត្ត និងការលើកឡើងពីអង្គប្រជុំ ប្រកបដោយហេតុផលសមរម្យ អង្គប្រជុំក៏បានយល់ច្បាស់ ជាពិសេស គឺអាចារ្យនិងគណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានព្រមព្រៀង និងឯកភាពគ្នា ទទួលយកហេតុផល និងបញ្ចប់អធិករណ៍ក្នុងវត្ត ដោយមិនមានការអាក់អន់ចិត្ត រឺឲ្យមានការផ្លាស់ប្តូព្រះគ្រូចៅអធិការអ្វីនោះទេ គឺអ្វីៗរក្សាដូចសភាពដើម និងរួមគ្នាកសាងវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនរុងរឿងទៅទៀតនៅក្នុងសង្គមជាតិនៃកម្ពុជា។

កិច្ចប្រជុំដោះស្រាយ ត្រូវបានបញ្ចប់ នៅវេលាម៉ោង ៦:០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់

#ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២

September 8, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    06/06/2026

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បណ្ដុះបណ្ដាលវិធីសង្គ្រោះបឋម (First aid) ដល់បុគ្គលិកក្រុមហ៊ុន KKN apparel Co,.Ltd ។

  • ហេង គីមឆន/
    06/06/2026

    លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”