/ / /

គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធាន គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ រួមទាំង លោក លោកស្រីអនុប្រធានកិត្តិយសអនុសាខាក្រុង និងលោកស្រី អនុប្រធាន សមាជិក សមាជិកាអនុសាខា និងអាជ្ញាធរសង្កាត់ -ភូមិបានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដោយនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ និងថវិកាឧបត្ថម្ភរបស់សម្បុរជន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ ក្នុងនោះមកពី ៖
+ សង្កាត់ដងទង់ ចំនួន ១៤គ្រួសារ
+ សង្កាត់ស្ទឹងវែង ចំនួន ០៩គ្រួសារ
+ សង្កាត់ស្មាច់មានជ័យ ចំនួន ០៨គ្រួសារ
គ្រួសារនីមួយៗ ទទួលបានអំណោយរួមមានដូចជា៖
– អង្ករ ចំនួន ២៥គីឡូ.
– មី២កេសតូច (ស្មើ៦០កញ្ចប់)
– ទឹកសុទ្ធឪរ៉ាល់ ចំនួន ១កេស
– ត្រីខ ចំនួន ១យួរ
– ប៊ីចេង ចំនួន កន្លះគីឡូ
– អំបិល ចំនួន ១គីឡូ
– ទឹកត្រី ចំនួន ១កេះ និង១ដប (ស្មើនឹង១៣ដប)
– ប្រេងឆាគូក ចំនួន ១លីត្រ
– ត្រីខ ចំនួន ១ឡូ
– ខ្ទឹមស កន្លះគីឡូ
– ម៉ាស់ ចំនួន១០ម៉ាស់
– ភួយ ចំនួន០១
– ថវិកា ចំនួន ៩ម៉ឺនរៀល (ក្នុងនោះថវិកាអនុសាខា ៥ម៉ឺនរៀល , ថវិកាសម្បុរជន ៤មុឺនរៀល )។
*សម្បុរជនដែលបានចូលរួមឧបត្ថម្ភ
1/ លោក សំ វីរៈ អនុប្រធានកិត្តិយសអនុសាខា
– មី60កេសតូច និងទឹកត្រី៣០កេស
2/លោក លឹម សោភណ្ឌ (ហៅប៊ូឡូ) អនុប្រធានកិត្តិយសអនុសាខា ជួយក្នុង១គ្រួសារ ២ម៉ឺនរៀល
៣/លោកស្រី លាង ហ៊ីម (ហៅម៉ាហ្គោល) ជួយជាថវិកាក្នុងគ្រួសារ ២ម៉ឺនរៀល ទឹកសុទ្ធ១កេស និង ភួយចំនួន០១ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”