/ / / / /

សេចក្តីជូនដំណឹង ពីស្ថានភាពភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ចាប់ពីថ្ងៃ៥-៩ ខែកញ្ញា ក្រោមឥទ្ធិពលប្រព័ន្ធសម្ពាធទាប

សេចក្តីជូនដំណឹង ពីស្ថានភាពភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ចាប់ពីថ្ងៃ៥-៩ ខែកញ្ញា ក្រោមឥទ្ធិពលប្រព័ន្ធសម្ពាធទាប

ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយគ្របដណ្តប់មកលើប្រទេសកម្ពុជា។

លក្ខណៈបែបនេះនឹងធ្វើឲ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្តក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ)។

ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមានការងើបឡើងវិញ។

ក្រសួងធនធានទឹកក៏បានអំពាវនានដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    29/06/2026

    លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង​ ចូលរួមកិច្ចប្រជុំ​ស្តីពី «ទិន្នន័យគោលរបស់មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ និងតម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ២០២៧ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»​

  • រដ្ឋបាលស្រុកកោះកុង/
    29/06/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង​ ខេត្តកោះកុង​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    29/06/2026

    លោក​ស្រី​ រិន​ គន្ធា​ អភិបាល​រង​ស្រុកមណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន និងកីឡា​ ចូល​រួម​កិច្ច​ប្រជុំ​ ស្ដីពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​ស្តង់ដារ​សាលារៀន​គំរូ​ ឆមាស​ទី​១​ ឆ្នាំ​២០២៦​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    29/06/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំប្រធាន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានអង្គភាពលទ្ធកម្ម និងប្រធានការិយាល័យច្រកចេញចូលតែមួយ ចូលរួមប្រជុំវាយតម្លៃដើម្បីកំណត់ស្ដីពី “ទិន្នន័យគោលរបស់មន្ត្រីរាជការហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៦ និង តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៧ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២៦ របាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    29/06/2026

    កិច្ចប្រជុំប្រកាសសមាសភាព ក្រុមការងារដើម្បីចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល