រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាលើប្រធានបទ “Introduction to Photovoltaic Thermal (PVT) Module and its Application” ។

ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ “Introduction to Photovoltaic Thermal (PVT) Module and its Application” ។
ក្នុងវគ្គសិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
១. ផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីថាមពលព្រះអាទិត្យ និងម៉ូឌុល(PVT)
២. ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមនៃថាមពលពន្លឺព្រះអាទិត្យ
៣. ការប្រើប្រាស់ម៉ូឌុល(PVT)។
រៀបចំដោយ: នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វគ្គសិក្ខាសាលានេះធ្វើឡើងតាមរយះប្រព័ន្ធអនឡាញ Zoom meeting។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង២៥ រាជធានី-ខេត្ត។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង