លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអមដំណើរ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំទួលគគីរ អាណត្តិទី៥ (អាណត្តិថ្មី) ដែលទទួលបានលទ្ធផលល្អលើការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ទទួលជ័យជំនះបានទាំង ៥អាសនៈ
ក្នុងឪកាសនេះ ឯកឧត្តម បានផ្តល់ថវិកាសម្រាប់ផ្គត់ផ្គង់សម្ភារការិយាល័យជូនដល់ក្រុមប្រឹក្សាឃុំ ចំនួន ៥០០,០០០រៀល និងជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ២០០,០០០រៀល រួមទាំងមានក្រមាចំនួន ៤៦ក្រម៉ាផងដែរ សម្រាប់ចែកជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរភូមិទាំង៤ និងប្រជាការពារក្នុងឃុំ។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២