លោក រាជ និមល អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក.ស្រុកមណ្ឌលសីមា បាននាំយកថវិកាចំនួន ២,០០០,០០០រៀល របស់លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការ ស.ស.យ.ក.ស្រុកមណ្ឌលសីមា ជួយឧបត្ថម្ភដល់សិស្សានុសិស្ស ដែលចូលរួមប្រគួតនៅថ្នាក់ជាតិ ក្នុងនោះមានដូចខាងក្រោម៖
១-ឧបត្ថម្ភដល់សិស្សានុសិស្សវិទ្យាល័យ ប៉ាក់ខ្លង ចូលរួមប្រគួតប្រជែង កម្មវិធីបរិស្ថាន បានចំណាត់ថ្នាក់លេខ៣ ចំនួន ១,០០០,០០០រៀល។
២-ចំណាយឧបត្ថម្ភដល់សិស្សក្រីក្រ ថ្នាក់ទី៥ ដែលរៀនពូកែ ទៅប្រគួតប្រជែងនៅថ្នាក់ជាតិ ចំនួន ១,០០០,០០០រៀល។
ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២