រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយមណ្ឌលសុខភាពអណ្ដូងទឹក បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីជំងឺគ្រុនឈាម និង ដាក់ថ្នាំអាបេត ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីលុបបំបាត់មូសខ្លាញីដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាម ក្នុងមូលដ្ឋាន ភូមិអណ្ដូងទឹកនិងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំផ្ទាល់ ពី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក នាយរងរដ្ឋបាលស្រុក ប្រធានមណ្ឌលសុខភាពអណ្ដូងទឹក មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងយុវជនសសយក យុវជនកាកបាទក្រហម កាយារិទ្ធ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
ខែសីហា 26, 2022