រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានចូលរួម យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ឃុំត្រពាំងរូង: ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្រោមការដឹកនាំលោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកកោះកុង និងមានការចូលរួមពីលោកនាយករដ្ឋបាលសាលាស្រុកកោះកុង ប្រធាន អនុប្រធាន និងមន្ត្រីមណ្ឌលសុខភាពឃុំត្រពាំងរូង លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ នៃសាលាវិទ្យាល័យហ៊ុនសែនត្រពាំងរូង មេភូមិត្រពាំងរូង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ក្រុមកាយរិទ្ធ ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាកបាទក្រហមកម្ពុជា។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង