ស្ថិតក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរឃុំ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ឃៀងយិង មេឃុំអណ្តូងទឹក បានចាត់ឲ្យលោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំអាជ្ញាធរភូមិតាមាឃ តាអុក ប្រទាល កម្លាំងប្រជាការពារភូមិទាំង៣ រួមជាមួយប្រជាពលរដ្ឋ ស្ថិតក្រោមការដឹកនាំផ្ទាល់ដោយលោក ហាក់ ឡេង អភិបាល នៃគណអភិបាលស្រុកបូទុមសាគរ អញ្ជើញចុះចាក់ថ្មក្រាវ៉ែតក្រាលពីលើគ្រួសក្រហម នៅចំនុចជម្រាលចុះភ្នំតាអុក ស្ថិតក្នុងភូមិតាអុក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក
--------------------------
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃកោរ
August 25, 2022