/ / /

លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមក្នុងការដេញថ្លៃ គម្រោងសាងសង់ចំនួន ២ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២២របស់ឃុំកណ្ដោល

លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមក្នុងការដេញថ្លៃ គម្រោងសាងសង់ចំនួន ២ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២២របស់ឃុំកណ្តោល

-ខ្សែទី១: ការសាងសង់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ប្រវែង ៤៧១ម ទទឹង៥ម កម្រាស់១៥០មម លូមូលកាត់ផ្លូវទោល១កន្លែងប្រវែង៦ម និងស្លាកសញ្ញាគម្រោងចំនួន១ ស្ថិតនៅភូមិធ្នង់ ដែលមានតម្លៃប៉ាន់ស្មាន ២៩.៩៦១.៥៩០៛

-ខ្សែទី២: សាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ១៣៥ម ទទឹង៥ម។ កម្រាស់១៥០មម និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ស្ថិតនៅភូមិប្រលាន ដែលមានតម្លៃប៉ាន់ស្មាន ៨៤.១២៨.៧៧៦៛។

 ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្តោល តំណាងទីចាត់ការផែនការវិនិយោគខេត្ត គណៈកម្មការលទ្ធកម្មឃុំនិងក្រុមហ៊ុនចំនួន៣ចូលរួមដេញថ្លៃ ហើយក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុន លី សុភ័ស្ត នៅចំនួនទឹកប្រាក់÷

-ផ្លូវបេតុងអាមេ ៨០.៩០០.០០០៛

-នៅលំគ្រួសក្រហម ២៥.៥៥១.០០៛

ស្ថិតនៅសាលាឃុំកណ្ដោល។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

August 25, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំប្រធាន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ន៨ងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យស្ថានភាពឥណទានថវិកាសម្រាប់បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗជូនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្ដរាយ (PRISM)

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/03/2026

    លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងលោកស្រីប្រធាន បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបុកគ្រឹះ បើកការដ្ឋានសាងសង់ អាគារមុន និងក្រោយសម្រាលថ្មី នៅមណ្ឌលសុខភាពប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា