/ / / / /

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីជំរុញ និងគាំពារអភិបាល សម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងឃុំសង្កាត់របស់ខ្លួនបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

១ -តួនាទីបម្រើកិច្ចការមូលដ្ឋាន :
-ធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។
-រៀបចំចាត់ចែងសេវាសាធារណៈចាំបាច់ និងមើលការខុសត្រូវឱ្យកិច្ចការទាំងនោះដំណើរការបានល្អ
-លើកទឹកចិត្តឱ្យមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
-ការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភណ្ឌជាតិ។
-សម្របសម្រួលទស្សនៈ របស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក
-បំពេញកិច្ចការជាទូទៅ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

២-តួនាទីជាភ្នាក់ងារតំណាងរដ្ឋ
-រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអនុវត្តទៅតាមច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យប្រាស និងលិខិតបទដ្ឋានពាក់ព័ន្ធ។
-ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាផ្សព្វផ្សាយព័ត៌មានឱ្យបានទៀងទាត់ ដល់ប្រជាពលរដ្ឋ ក្នុងឃុំ សង្កាត់ អំពីបញ្ហាទាំងឡាយស្របតាមសមត្ថកិច្ចរបស់ខ្លួន និងអំពីសេចក្តីសម្រេច នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

៣-តួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យរីកចម្រើន រុងរឿងប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋានត្រូវមានកាតព្វកិច្ចចូលរួមក្នុងការ ងារសំខាន់ៗរបស់ ឃុំ សង្កាត់ដូចជា :
-ប្រជាពលរដ្ឋមានសិទ្ធិចូលរួមស្តាប់កិច្ចប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាឃុំ ប៉ុន្តែពុំមានសិទ្ធិអនុម័តបានទេ។
-ប្រជាពលរដ្ឋអាចលើកសំណួរ ដល់មេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុង សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រពលរដ្ឋមានសិទ្ធិលើកសំណើ ឬធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវឆ្លើយតបនឹងសំណើ ឬការប្តឹងនោះជាកំហិត។
-ចំពោះសំណើ ឬការប្តឹងតវ៉ាទាំងឡាយណា ដែលមេឃុំ ចៅសង្កាត់មិនអាចដោះស្រាយបាន ក្នុងសមត្ថកិច្ចរបស់ខ្លួន មេឃុំចៅ សង្កាត់ត្រូវដាក់ក្នុងរបៀបវារៈអង្គប្រជុំបន្ទាប់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-មេឃុំ ចៅសង្កាត់ត្រូវជូនព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីការដោះស្រាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រជាពលរដ្ឋមានសិទ្ធិ និងនូវព័ត៌មានទាំងឡាយដែលទាក់ទងទៅនឹងការងារអភិវឌ្ឍន៍ភូមិ ឃុំ៕
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ August 25, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក

  • មន្ទីរកិច្ចការនារី/
    15/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន 0៤រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន ដែលរៀបចំឡើងនៅសាលាស្រុកកោះកុង ខេត្តកោះកុង ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់ប្រពៃណី មុនចាប់ផ្ដើមដំណើរការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅចំនួន១ខ្នង កម្ពស់២ជាន់ (Eo, E1)  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ អគារនេះជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដោយមានការគៀរគរការចូលរួមថវិកាសាងសង់ពីសំណាក់សប្បុរជនមួយចំនួនទៀត។

  • ហេង គីមឆន/
    15/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីវឌ្ឍនភាព របស់គម្រោងការបង្កើនភាពធន់នឹងអាកាសធាតុតាមរយៈការវិនិយោគហេដ្ឋរចនាសម្ព័ន្ធខ្នាតតូច

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។