ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាស្តីពី តួនាទី និងភារកិច្ចរបស់មន្រ្តីអធិការកិច្ចស្តង់ដារកម្ពុជា ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ស្របតាមច្បាប់ស្តង់ដារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែ គី រដ្ឋលេខាធិការ ជាតំំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា មានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង ២៥ រាជធានី-ខេត្ត។
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២