រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុងះ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ដឹកនាំដោយលោក សេក ជន នាយប៉ុស្តិ៍ បានសហការជាមួយអជ្ញាធរភូមិ.ឃុំ ដឹកនាំដោយលោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋ រស់នៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងបានផ្តល់សៀវភៅស្នាក់នៅ ក២ ចំនួន ០១គ្រួសារ ដែលរស់នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង