តាមការចាត់តាំងលោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ និងជាជនបទបង្គោលគណនេយ្យភាពសង្គមស្រុក លោក ទន់ សេដ្ឋា ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកលោកស្រី ទិត្យ ជាត្រា ជំទប់១តំណាងលោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី គង់ គន្ធា នាយិកាអង្គការអភិវឌ្ឍន៍គ្រួសារ បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំរួមក្នុងការផ្ដល់សេវាមណ្ឌលសុខភាព សាលាឃុំ សាលារៀន បឋមក្នុងឃុំភ្ញីមាស ដោយមានការឣញ្ជើញចូលរួម សមាជិកា អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំប៉ុស្ដិ៍សុខភាពភ្ញីមាស លោកស្រីនាយិកា លោកនាយក លោកគ្រូ អ្នកគ្រូសាលាបឋមតានី និងបឋមពាមកាយ ព្រមទាំងប្រជាពលរដ្ឋទាំងបីភូមិធ្វើឡើងនៅសាលាឃុំភ្ញីមាស
ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………………………..
ថ្ងៃចន្ទ ១០ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២