ថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
លោកហោ ស៊ីនួន ប្រធានការិយាល័យឧស្សាហកម្មនិងសិប្បកម្ម នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកោះកុង និងជាសមាជិក លេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកោះកុង បានដឹកនាំក្រុមការងារចុះប្រមូលចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយនៅស្រុកស្រែអំបិល លើវិស័យឧស្សាហកម្ម និងសិប្បកម្ម។