រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកអនុប្រធានមន្ទីរ និងមន្ត្រី ចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងប្រមូលទិន្នន័យការចាក់វ៉ាក់សាំងកូវីដ-19 ជូនគ្រួសារក្រីក្រនៅស្រុកថ្មបាំង

កោះកុង,ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក កៅ គឿន អនុប្រធានមន្ទីរ ដឹកនាំមន្ត្រីចំនួន ០២រូ ចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងប្រមូលទិន្នន័យការចាក់វ៉ាក់សាំងកូវីដ-19 ជូនគ្រួសារក្រីក្រនៅឃុំចំនួន ០២គឺ: ឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ក្នុងស្រុកថ្មបាំង ដែលមានសមាសភាពចូលរួមសរុបចំនួន ២៧នាក់ ស្រី ០៥នាក់។

អត្ថបទទាក់ទង