រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់រដ្ឋបាលស្រុកគិរីសាគរ

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ នៅវិទ្យាល័យកោះស្តេច​ ស្ថិតនៅភូមិកោះស្តេច​ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមប្រធានបទ
១)​ លេីកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
២)​ ផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម​ និងសំណង់រឹងនៅទីតាំងឃុំកោះស្តេច
ក្រោមអធិបតីភាព លោកស្រី សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សា និងលោក ចេង​ មុនីរិទ្ធ អភិបាល​ នៃគណៈអភិបាលស្រុក សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក​អភិបាលរងស្រុក លោកនាយករដ្ឋបាល​ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រី​ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងប្រជាពលរដ្ឋទាំងបី ឃុំកោះស្តេច ឃុំព្រែកខ្សាច់​ និងឃុំភ្ញីមាស សរុប ២៣០​ នាក់ ស្រី ៩៥​ នាក់។

ប្រភពៈរដ្ឋបាលស្រុកគិរីសាគរ

ថ្ងៃចន្ទ​ ៣​ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
ខែសីហា 15, 2022

អត្ថបទទាក់ទង