លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក ដៅ ហេង សមាជិក ក្រុមប្រឹក្សាស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា អញ្ជើញចូល រួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ សរ ស៊ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦:០០នាទីព្រឹក ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគគាពាធ ស្ថិតក្នុងភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២