/ / / /

សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលស្រុកស្រែអំបិល ចំពោះមរណភាពរបស់ លោកជំទាវ សរ ស៊ីមអ៊ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ លោកជំទាវ សរ ស៊ីមអ៊ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានទទួលមរណភាពកាលពី វេលាម៉ោង ៥:០០ នាទីទៀបភ្លឺ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជំងឺគាំងបេះដូង។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកជំទាវ សរ ស៊ីមអ៊ីម សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ដរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    28/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map