/ / /

លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការស្វែងរកដំណោះស្រាយ ការបង្ហាញជូន និងការបំភ្លឺជូនដល់អង្គប្រជុំឲ្យបានជ្រាប និងជួយបកស្រាយប្រាប់ប្រជាពលរដ្ឋវិញ អំពីការលេចលឺនូវពាក្យថា ដីវត្តភ្នំត្រងោល

លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការស្វែងរកដំណោះស្រាយ ការបង្ហាញជូន និងការបំភ្លឺជូនដល់អង្គប្រជុំឲ្យបានជ្រាប និងជួយបកស្រាយប្រាប់ប្រជាពលរដ្ឋវិញ អំពីការលេចលឺនូវពាក្យថា ដីវត្តភ្នំត្រងោល។

កិច្ចប្រជុំនេះ ដោយមានការនិមន្តនិងអញ្ជើញចូលរួម ពីព្រះគ្រូ វង្ស ពិជ័យ ព្រះមេគណខេត្តកោះកុង និងព្រះអនុគណស្រុកបូទុមសាគរនៃគណ:ធម្មយុត្តិកនិកាយ លោកស្រីប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា លោក លោកស្រីគណ:អភិបាល លោកនាយកនាយករងរដ្ឋបាល ការិយាល័យពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋ ដែលមានដីជាប់ជាមួយនឹងព្រំដីវត្ត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាល បានលើកឡើងនូវអំណះអំណាង និងបង្ហាញជូនដោយឲ្យក្រុមការងារចុះវាស់វែង បង្ហាញតាមរយ:ស្លាយ និងបញ្ជាក់យ៉ាងច្បាស់ថា ដីដែលបានកាត់ប្រគេនសម្រាប់កសាងវត្ត គឺមិនតូចទេ មានទំហំ ៦១៥២១.៩៤ ម៉ែតការ៉េ គឺ៦ហិកតាជាង

ចំនែកដីបំរុងរបស់ស្រុក សម្រាប់ធ្វើទីតាំងយុវជន និងផ្នែកផ្សេងៗទៀត មានទំហំ ៨៩៣០៧.២៣ ម៉ែតការ៉េ គឺនៅជិត៩ហិកតា។

ក្រោយពីការលើកឡើងនិងបង្ហាញជូនរបស់លោកអភិបាល ព្រមទាំងការចូលរួមរបស់អ្នកពាក់ព័ន្ធ និងសមាជិក សមាជិកានៃអង្គប្រជុំម្នាក់ៗ សុទ្ធតែមានការយល់ច្បាស់ និងមានមូលដ្ឋានគ្រឹះក្នុងការឆ្លើយតប និងបំភ្លឺជូនដល់ប្រជាពលរដ្ឋ មិនឲ្យមានការសង្ស័យតទៅទៀត និងបានឯកភាពគ្នាដោយក្តីរីករាយ។

កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្នុងបរិយាកាសស្និទ្ធស្នាលនិងការទទួលខុសត្រូវខ្ពស់។

សាលប្រជុំ(ខ)

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្ប៧កើត ខែស្រពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី០៤ ខែសីហាឆ្នាំ២០២២

04 ,08 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ