រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គសិក្ខាសាលាលើប្រធានបទ “Introduction to 3D Printing Technology Fused Deposition Modeling ។

ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ "Introduction to 3D Printing Technology Fused Deposition Modeling ។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
១. ការបង្ហាញឱ្យឃើញថា "តើអ្វីទៅជាបច្ចេកវិទ្យាបោះពុម្ព 3D?"
២. ការពន្យល់ពីនីតិវិធីក្នុងការបោះពុម្ពវត្ថុ 3D
៣. ការណែនាំអំពីមុខងាររបស់ម៉ាស៊ីនបោះពុម្ព 3D នៅក្នុងការងារជាក់ស្ដែង ។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង ណន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ នាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិ វ.ប.ន.។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង២៥ រាជធានី-ខេត្ត។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង