ថ្ងៃពុធ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងកិច្ចប្រជុំស្តីពី សំណើសុំជួយអន្តរាគមន៍ដោះស្រាយ និងចុះបញ្ជីដី របស់លោក សាយ ហាក់ និងលោកស្រី អ៊ឹង កូលាបមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ កិច្ចប្រជុំនេះនៅសាលប្រជុំ(ក)សាលាខេត្តកោះកុងដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត ជាប្រធានអង្គប្រជុំ ។