រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ពិន ស្រីម៉ៅ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ រទេះរុញអ្នកជំងឺ ចំនួន០១ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមទៅតាមតម្រូវការក្នុងមន្ទីរពេទ្យ

ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី/បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ពិន ស្រីម៉ៅ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ រទេះរុញអ្នកជំងឺ ចំនួន០១ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមទៅតាមតម្រូវការក្នុងមន្ទីរពេទ្យ។

សូមបួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធទាំងឡាយ និងទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះលោកស្រី និងក្រុមគ្រួសារ រកទទួលទានមាន បាន ទទួលជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

~~~~
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង