រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺពិតជាបានបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសធានាបានថា អំណាចនីតិប្រតិបត្តិអាចដំណើរបានជាប្រក្រតី និងមិនជាប់គាំងនៅគ្រប់កាលៈទេសៈ ក្នុងការបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមអនុវត្តតាមវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិនិងមាតុភូមិកម្ពុជា។

អត្ថបទទាក់ទង