ដោយមានការណែនាំពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង ថ្ងៃនេះរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំប្រជុំជាមួយប្រជាពលរដ្ឋ១៣១គ្រួសារ ដែលមានបញ្ហាពាក់ព័ន្ធនិងដីធ្លីនៅភូមិជីត្រេះ ឃុំអណ្តូងទឹក។ ក្រោយពីរដ្ឋបាលស្រុក ធ្វើការពន្យល់និងណែនាំដល់បងប្អូន អំពីការបែងចែកទំហំដីរួចមក គឺប្រជាពលរដ្ឋជាង៩០% បានឯកភាពយល់ព្រមទៅតាមគោលការណ៍បែងចែករបស់រដ្ឋបាលខេត្ត ដោយពុំមានការបង្ខិតបង្ខំឡើយ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២
August 1, 2022