រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពប្រចាំថ្ងៃរបស់មន្ត្រីចត្តាឡីស័កប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

វិធានការសុខាភិបាលសម្រាប់អ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ។ ចាប់ពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុស-១៩ ប្រភេទថ្មីៗ នាំចូលពីបរទេស ការអនុវត្តវិធានសុខាភិបាលសម្រាប់អ្នកដំណើរជាប្រជាជន ឬពលករខ្មែរដែលចូលមកកម្ពុជាតាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឱ្យធ្វើតេស្តរហ័សដោយពុំបង់ប្រាក់។
ក្នុងករណីទទួលលទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖
១. ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នក ដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាព និងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវ អនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

២. ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ។

អត្ថបទទាក់ទង