រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះធ្វើទស្សនកិច្ចសិក្សារបស់និស្សិតជំនាញបច្ចេកទេសមន្ទីរពិសោធន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

ការចុះធ្វើទស្សនកិច្ចសិក្សារបស់និស្សិតជំនាញបច្ចេកទេសមន្ទីរពិសោធន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ លោកវេជ្ជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់លោក លោកស្រីជាគណៈប្រតិភូតំណាងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ព្រមទាំងប្អូនៗនិស្សិតជំនាញបច្ចេកទេសមន្ទីរពិសោធន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន៦៤នាក់ ។ ក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែ្វងយល់ពីប្រព័ន្ធនៃការគ្រប់គ្រង និងដំណើរការនៃការអវុត្តការងារនៅផ្នែកពិសោធន៍នៅមន្ទីរពេទ្យ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀតដល់និស្សិត ។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូននិស្សិតទាំងអស់ ក្នុងនាមជាទំពាំងស្នងឫស្សី ប្អូនៗត្រូវខិតខំក្រេបជញ្ជក់យកចំណេះ ជំនាញ ឱ្យទទួលបាននូវចំណេះដឹងច្បាស់លាស់ ឱ្យសាកសមជាបញ្ញវ័ន្ត ជាអ្នកបន្តវេន ប្រកបដោយគុណតម្លៃ និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលយើង ក៏ដូចជាសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើងថែមទៀត ទៅថ្ងៃអនាគត។

~~~~~
មន្ទីរពេទ្យបង្អែកខេត្តកោះកុង÷
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨៩ ខែកក្កដា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង