លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ប្រជុំត្រួតពិនិត្យការងារ ស្តីពីកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន AP Times នៃក្រុមហ៊ុន អ៊ីស្ត អឺឡាយអិនស៍ អ៊ិនធើណេសសិនណល ខលឈ័រ មេឌា ឯ.ក ។សហការរៀបចំដោយក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងពាណិជកម្ម ក្រសួងទេសចរណ៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត ក្រុង។