រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉េត សុនីម អនុប្រធានមន្ទីរខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមការងារបរិស្ថានសមុទ្រ និងតំបន់ឆ្នេរអាស៊ាន (AWGCME) លើកទី២៣ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ

ថ្ងៃអង្គារដល់ពុធ ១៣រោច-១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ដល់២៧ ខែកក្តដា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមការងារបរិស្ថានសមុទ្រ និងតំបន់ឆ្នេរអាស៊ាន (AWGCME) លើកទី២៣ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសអាស៊ាន ក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡា និង មន្ទីរបរិស្ថានចំនួន៤ខេត្តដែលជាប់សមុទ្រ សរុបប្រមាណជាង ១០០រូប ។ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមប្រជុំតាមប្រព័ន្ធអនឡាញពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ ដោយផ្តោតសំខាន់លើ ការងារអភិរក្សតំបន់ឆ្នេរ និងសមុទ្រ ប្រភេទសត្វសមុទ្រងាយរងគ្រោះថ្នាក់ ការបំពុល និងសម្រាមប្លាស្ទិចក្នុងសមុទ្រ ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ឆ្នេរ និងសមុទ្រ ការរៀបចំផែនការសកម្មភាពសម្រាប់ការងារតំបន់ឆ្នេរនិងសមុទ្រ ។

អត្ថបទទាក់ទង