លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកមេភូមិ ចុះសួរសុខទុក្ខស្រ្តីក្រីក្រសម្រាល កូននៅមណ្ឌលសុខភាពប៉ាក់ខ្លង មានឈ្មោះ ចាន់ ស្រីពៅ អាយុ២៨ឆ្នាំ មានកូនក្នុងបន្ទុក០៤នាក់ រស់នៅភូមិ២ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២៥kg ទឹកត្រី០២ដប ទឹកស៊ីអីវ០២ ប៊ីចេង០១កញ្ចប់ អំបិល ០២កញ្ចប់ ប្រេងឆា០១ដប ស្ករសរ០២kg ជេល០១ដប មុង០១ ខ្នើយ០១ កន្ទេល០១ ទឹកសុទ្ធ០២យួរ និងថវិកា គ.ក.ន.ក ឃុំ ៥០,០០០រៀល ថវិកាផ្ទាល់របស់លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ៥០,០០០រៀល ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២