/ / /

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ដល់សិក្ខាកាមទាំងអស់អំពីការងារក្នុងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យ (Leadership and Management) ជាពិសេសការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (Infection Control) មានការអភិវឌ្ឍរហូតទទួលបានចំណាតថ្នាក់ជ័យលាភីលេខ១ ទូទាំងប្រទេសផ្នែកផ្តល់សេវាសាធារណ:គំរូលើវិស័យសុខាភិបាលកំរិតCPA2 ឆ្នាំ២០១៩ ពីក្រុមកាងារវាយតម្លៃអន្តរក្រសូង និងទទួលស្គាល់ដោយប្រមុខរាជរដ្ឋាភិបាល

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលនាយកដ្ឋានមន្ទីរពេទ្យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការបង្ការ និងការត្រួតពិនិត្យនៃការចម្លងរោគ និងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានសិក្ខាកាមចូលរួមជាវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងឆ្មបមួយចំនួនដែលជាមន្ត្រីទទួលបន្ទុកថែទាំ ព្យាបាលជំងឺកូវីដ-១៩ កំពុងបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងអញ្ជើញមកពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ព្រមទាំងមណ្ឌលសុខភាពទាំង១២ក្នុងខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ដល់សិក្ខាកាមទាំងអស់អំពីការងារក្នុងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យ (Leadership and Management) ជាពិសេសការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (Infection Control) មានការអភិវឌ្ឍរហូតទទួលបានចំណាតថ្នាក់ជ័យលាភីលេខ១ ទូទាំងប្រទេសផ្នែកផ្តល់សេវាសាធារណ:គំរូលើវិស័យសុខាភិបាលកំរិតCPA2 ឆ្នាំ២០១៩ ពីក្រុមកាងារវាយតម្លៃអន្តរក្រសូង និងទទួលស្គាល់ដោយប្រមុខរាជរដ្ឋាភិបាល។ បទពិសោធន៍ទាំងនេះគឺជាទន់មួយដ៏សំខាន់សម្រាប់សិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅតាមមណ្ឌលសុខភាពនីមួយៗ ដើម្បីត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសធារណៈគំរូ និងគុណភាពសេវាល្អ ជំហ៊ានទី២ (H-EQIP2) នៅពេលដ៏ខ្លីខាងមុខនេះ ។

~~~
មន្ទីរពេទ្យបង្អែកខេត្តកោះកុង÷
ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស