រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៣ តាមរយ:ប្រព័ន្ធ (Zoom)

កោះកុង,ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន ០២រូប ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២២ តាមរយ:ប្រព័ន្ធ (Zoom) កិច្ចប្រជុំនេះផ្ដោតសំខាន់លើ÷១.ការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ ដែលបានស្នើឡើង ២.ការពិនិត្យលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៣ ជាពិសេសការបំពេញតារាងឧបសម្ព័ន្ធតាមមាតិកានៃចំណាត់ថ្នាក់កម្មវិធី និងចំណាត់ថ្នាក់សេដ្ឋកិច្ចនិងការគ្រោងចំណាយបន្ទុកបុគ្គលិក(ជំពូក៦៤)ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន នៅក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខ។

អត្ថបទទាក់ទង