បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អមដំណើរដោយ លោកអភិបាលរងស្រុកមណ្ឌលសីមា នាយករដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក និងលោកមេឃុំប៉ាក់ខ្លង បានចុះត្រួតពិនិត្យមើល ÷
- ការរៀបចំ និងធ្វើអនាម័យ បរិស្ថាន និងកាត់ស្មៅតាមដងផ្លូវជាតិលេខ៤៨ ចាប់ពីគល់ស្ពានកោះកុងត្រើយខាងលិច រហូតដល់ច្រកទា្វរព្រំដែនអន្តរជាតិចាំយាម និងចាប់ពីកែងព្រះបាទជ័យវរ្ម័នទី៧ ដល់វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង)
- ទីតាំងគម្រោងជួបជុំ ជិះកង់លក្ខណ:មិត្តភាពកម្ពុជា-ថៃ (មុខក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប )
- និងទីសក្ការៈព្រះអង្គធម្មហ្មឹក នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង)
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២
វេលាម៉ោង១០:០០នាទីព្រឹក