/ / /

រដ្ឋបាលស្រុកថ្មបាំង សូមថ្លែងអំណរគុណ ចំពោះលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានឧបត្ថម្ភថវិកា ចំនួន ២០០,០០០រៀល ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ

#សេចក្តីថ្លែងអំណរគុណរដ្ឋបាលស្រុកថ្មបាំង _______________________________________រដ្ឋបាលស្រុកថ្មបាំង បានទទួលថវិកាឧបត្ថម្ភពីលោល ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង ចំនួន ២០០,០០០រៀល ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងរងការខូចដោយសារទឹកភ្លៀងធ្វើឲ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកថ្មបាំង សូមកោតសរសើរនូវទឹកចិត្តដ៏ប្រពៃនេះ និងថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងការយកចិត្ដទុក្ខដាក់របស់ ឯកឧត្ដម ស្រេង ហុង ដែលបានជួយបរិច្ចាគ និងចូលរួមចំណែកជាមួយរដ្ឋបាលស្រុកថ្មបាំង និងសូមជូនពរឲ្យឯកឧត្ដមមានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ