មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមអំពាវនាវដល់ប្រជាជនក្នុងខេត្តកោះកុង សូមបន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន