កោះកុង,ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចាត់មន្ត្រីចំនួន០២នាក់ ស្រី០១នាក់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីចូលរួមសហការ ជាមួយក្រុមការងារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ ចុះជួសជុលចល័ត អវយវៈ សិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយក្នុងការបំលាស់ទីគ្រប់ប្រភេទនៅតាមសហគមន៍ ក្នុងខេត្តកោះកុង៖
+ស្រុកស្រែអំបិល (ឃុំជីខលើ, ជីខក្រោម, ជ្រោយស្វាយ)
-ចំនួនអ្នកមកពិនិត្យសរុប: ២១នាក់
-ចំនួនអ្នកទទួលសេវាសរុប: ២០នាក់
+ក្រុងខេមរភូមិន្ទ
-ចំនួនអ្នកមកពិនិត្យសរុប: ០៦នាក់
-ចំនួនអ្នកទទួលសេវាសរុប: ០៥នាក់
+ស្រុកថ្មបាំង(ឃុំឫស្សីជ្រុំ+តាទៃលើ)
-ចំនួនអ្នកមកពិនិត្យសរុប: ០៦នាក់
-ចំនួនអ្នកទទួលសេវាសរុប: ០៦នាក់
+ស្រុកបូទុមសាគរ (ឃុំកណ្តោល)
-ចំនួនអ្នកមកពិនិត្យសរុប: ១២នាក់
-ចំនួនអ្នកទទួលសេវាសរុប: ០៨នាក់។