លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងអាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេមួយខ្សែរដែមានប្រវែង១ម៉ែត្រxប្រវែង១០០ម៉ែត្រ នៅចំណុចចំណោទចំការស្វាយ ទិសដៅឃុំតានូន និងឃុំថ្មស សម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នក្នុងរដូវវស្សា ដែលមានសភាពរអិលទួលខ្ពស់ឡើងទួលមិនរួច ត្រូវបានអាជ្ញាធរស្រុក ឃុំ បានសាងសង់រួចរាល់ជាស្ថាពរនិងអនុញ្ញាតិអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានហើយ។ ចំពោះការសាង់សង់ផ្លូវនេះបានចូលរួមពីសប្បុរសជន ក្នុងស្រុក ឃុំ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ៕
ប្រភព: រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គាររ៍៦រោចខែអាសាឍឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែកក្តដាឆ្នាំ២០២២
ខែកក្តដា១៩ 2022











