រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​ និងជា​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង យកនូវ​អំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់គ្រួសារងាយរងគ្រោះចំនួន ១គ្រួសារ រស់នៅចំណុចវាលតាភូ ភូមិត្រពាំងរូង​ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុក និងជាប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក និងជា​អនុប្រធាន​គណៈកម្មាធិការ រួមជាមួយ​គណៈកិត្តិយស ដឹកនាំសហការីសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង នាំយកនូវ​អំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់គ្រួសារងាយរងគ្រោះចំនួន ១គ្រួសារ រស់នៅចំណុចវាលតាភូ ភូមិត្រពាំងរូង​ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។​

សម្ភាររួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ១កេសត្រីខកំប៉ុង ១ឡូ និងថវិការបស់​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង​ចំនួន ១០០ ០០០រៀល និងកង់ចំនួន ១គ្រឿង។

អត្ថបទទាក់ទង