ស្រុកកោះកុង ៖ ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានដឹកនាំកម្លាំងរួមមាន: លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងលោកមេភូមិដីទំនាប ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្ទះលោកស្រី កែវ លី ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយលើកយកប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ
៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ
៤-ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២០នាក់ ស្រី ១៣នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង