ស្រុកកោះកុង ៖ ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ហួន ណាក់ ជំទប់ទី២ឃុំតាតៃក្រោមបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ចុះបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង ០៧ចំនុច ចំនូន ០១លើក ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ~ ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម :
១- ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារ្យជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ
៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ
៤- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
៥- ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ២៥នាក់ ស្រី ១៥នាក់ ។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម