ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមសហការជាមួយអង្គការសង្គ្រោះកុមារ នៃគម្រោងស្ទៀរ (STEER) បានដឹកនាំកសិករគោលដៅរបស់គម្រោងដែលស្ថិតនៅស្រុកស្រែអំបិល មកទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមកលើប្រភេទដំណាំត្រសក់ផ្អែម និងប៉េងបោះឈើរី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងកម្មវិធីទស្សនៈកិច្ចនេះ មានកសិករចូលរួមសរុបចំនួន ២២នាក់ ស្រី ០៤នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង