/ / /

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ នៃស្រុកស្រែអំបិល ខេត្តកោះកុង។

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និង លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុកទទួលបន្ទុកឃុំ អភិបាលរងទទួលបន្ទុកតាមឃុំ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ នៃស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលាឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព៖ តាក់ ធីដា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    12/06/2026

    ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោញកុង បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    12/06/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា លោក ឃួន គឹមសុង មន្រ្តីការិ.ក.ធ.ប ស្រុក បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឲ្យដំណើរការគម្រោងរេដបូកព្រៃកោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិក្នុងភូមិសាស្រ្តខេត្តកោះកុង

  • ហេង គីមឆន/
    12/06/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៥០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦