លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មាមខេត្តកោះកុង ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាពឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង
ព័ត៌មាន ( VideoConference ) ។
ឯកឧត្តម ថ្នាក់ដឹកនាំ នៃគណ:កម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានលើកឡើងថា កន្លងមកយើងបានខិតខំប្រឹងប្រែងទប់ស្កាត់បានទាន់ពេលវេលា នូវរាល់ការផ្សព្វផ្សាយព័ត៌ក្លែងក្លាយដែលមានបំណងបង្កចលាចលសង្គមរបស់ជនអគតិ ដោយយើងបានធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយនូវព័ត៌មានពិតបានទាន់ពេលវេលា ដើម្បីបន្សាបព័ត៌មានក្លែងក្លាយអោយបានឆាប់រហ័ស។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជម្រុញឱ្យ ក្រុមការងារ នៃគណ:កម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយខិតខំបន្ថែមទៀត ក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ ពិសេសប្រធានមន្ទីររាជធានី ខេត្ត ត្រូវមានកិច្ចសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ដើម្បីស្រាវជ្រាវរកមុខសញ្ញាអ្នកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងធ្វើការបកស្រាយបានទាន់ពេលវេលា ដើម្បីអោយក្រុមផ្សព្វផ្សាយមានមូលដ្ឋានច្បាស់លាស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតបានទាន់ពេលក្នុងគោលដៅបន្សាបព័ត៌មានក្លែងក្លាយអោយបានឆាប់បំផុត។