លោក ផល សុផាន់ណា អភិបាលរងស្រុក លោក ស៊ន ពិសិទ្ធ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ រួមជាមួយតំណាងក្រុមប្រឹក្សាឃុំ លោកមេភូមិកណ្តាល និងតំណាងសហគមន៍ បានចូលរួមសហការជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះត្រួតពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មខ្សាច់សំណង់របស់ឈ្មោះ ឯល អូស្ម័គ្រ នៅភូមិកណ្តាល ឃុំតាទៃលើ។
ប្រភព÷រដ្ឋបាលស្រុកថ្មបាំង
ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២