វេលាម៉ោង ០២:៣០ នាទីរសៀល នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអគារ(ខ)បានបើកកិច្ចប្រជុំស្ដីពីការដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីការសម្របសម្រួលរបស់អាជ្ញាធរ រួចមក ភាគីទាំងអស់បានយល់ស្របទៅតាមការសំណូមពររបស់អាជ្ញាធរដូចខាងក្រោម
១,ចុះផ្ទៀងផ្ទាត់ព្រំដី
២,រកផលធៀបទំហំដី
ហើយរៀបចំចុះត្រួតពិនិត្យទីតាំងដីជាក់ស្ដែង និងបើកកិច្ចប្រជុំ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ២ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
June 30, 2022