ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរកសិកម្ម ចំនួន ១០រូប បានចូលរួមវគ្គបណ្តះបណ្តាល ស្តីពីជំនាញណែនាំសម្រាប់ការគាំទ្របច្ចេកទេសរបស់គម្រោងស្ទៀរ (STEER) និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធសមាសភាពចូលរួមសរុបចំនួន ៣៤នាក់ ស្រី០៩នាក់។
វគ្គបណ្តុះបណ្តាលនេះសម្របសម្រួលពីអង្គការ Save the Children ស្ថិតនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងកសាងសមត្ថភាពមន្ត្រីគម្រោង និងដៃគូលើ៖
១.វិធីសាស្ត្រសម្របសម្រួលជាមួយអ្នកទទួលផលប្រកបដោយសុវត្ថិភាព
២.យុទ្ធសាស្ត្រផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកទេសទៅក្រុមកសិករ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង