លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមអង្គភាពពាក់ព័ន្ធ ចុះពិនិត្យលើទីតាំងជាក់ស្ដែងស្នើសូមការសងកសាងផ្លូវថ្មីប្រវែង ១១៥គីឡូម៉ែត្រ ឆ្លងកាត់តំបន់ការពារធម្មជាតិចំនួន ៤ (មានដូចជា ដែនជម្រកសត្វព្រៃភ្នំឪរ៉ាល ឧឡានជាតិជួរភ្នំក្រវាញកណ្តាល ឧឡានជាតិជួរភ្នំក្រវាញខាងត្បូង និង ដែនជម្រកសត្វព្រៃតាតៃ) ចាប់ពីរង្វង់មូលកន្ទួត នៃស្រុកឪរ៉ាល ខេត្តកំពង់ស្ពឺ ឆ្លងកាត់តំបន់ឆាយរាប កំឡូត នៃឃុំដងពែង ស្រុកស្រែអំបិល និងឆ្លងកាត់តំបន់ជីផាត ទៅកាន់ចំណុចគីឡូម៉ែត្រលេខ៦៨ ផ្លូវជាតិលេខ៤៨ នៃឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា